កំណាត់ចុងក្រោយនៃផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ-ប៉ោយប៉ែត សាងសង់សម្រេចបានជិត ៤០%ហើយ

ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា កំណាត់ចុងក្រោយនៃផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ​ ប្រវែង ៣៥,១៤គីឡូម៉ែត្រ កំពុងពន្លឿនដំណើការ បន្ទាប់ពីទឹកភ្លៀងបានថមថយ ដែលគិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៥នេះសម្រចបានលទ្ធផលជារួម ៣៦,៧%ហើយ។

លោក ផន រឹម បានថ្លែងបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៥ គឺជាកំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ គម្រោងនៃកំណាត់ចុងក្រោយនេះ នឹងបញ្ចប់ចុងឆ្នាំ២០២៦ខាងមុខ។

លោក ផន រឹម ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងបើកបរក្នុងល្បឿនសមល្មមកាត់បន្ថយការហុយធូលីលើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ។

លោកក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ ដែលមានការយោគយល់ អធ្យាស្រ័យខ្ពស់ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ កំពុងដំណើរការដ៏មមាញឹកនេះ៕











 


Powered by Blogger.