រយៈពេល៣ថ្ងៃ នៃពិធីព្រះរាជបុណ្យអុំទូក ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណ ៣៦ម៉ឺននាក់
ខេត្តសៀមរាប៖ ក្នុងឱកាសថ្ងៃឈប់សម្រាក់នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៣៦៨ ២៤៦ នាក់។ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបមានចំនួនប្រមាណ ៣៥៨ ៦០០នាក់ ខណៈភ្ញៀវទេសចរបរទេសមានចំនួន ៩ ៦៤៦នាក់
ជាមួយគ្នានេះ ដើម្បីបង្កឱ្យប្រជាពលរដ្ឋ
និងភ្ញៀវទេសចរបានជួបជុំគ្នាសប្បាយរីករាយ និងជួយលើកស្ទួយសេដ្ឋកិច្ចនៅមូលដ្ឋាន
រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប
បានរៀបចំឱ្យមានកម្មវិធីជាច្រើន នាឱកាសព្រះរាជពិធីបុណ្យអុំទូក ដែលបានប្រព្រឹត្តទៅ
ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់
និងតាមបណ្តោយដងស្ទឹងសៀមរាប។
ដោយឡែក សម្រាប់កម្មវិធីជិះទូកកម្សាន្ត
កម្មវិធីផ្សារទឹក នៅដងស្ទឹងសៀមរាប នឹងបន្តរហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥៕





Post a Comment