រុស្ស៊ី និងអ៊ុយក្រែន ធ្វើការដោះដូរសាកសពទាហានគ្នាជាង ១,០០០នាក់ ដែលស្លាប់ក្នុងសង្គ្រាម
កៀវ៖ អ៊ុយក្រែន និងរុស្ស៊ី បានធ្វើការដោះដូរសាកសពទាហានដែលបានស្លាប់នៅក្នុងសង្គ្រាមជាថ្មីម្តងទៀត កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការបញ្ជាក់ពីមន្ត្រីអ៊ុយក្រែន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី។
មជ្ឈមណ្ឌលសម្របសម្រួលអ្នកទោសសង្គ្រាមរបស់អ៊ុយក្រែន
បានឱ្យដឹងតាមរយៈ Telegram ថា
ភាគីអ៊ុយក្រែនទទួលបានសាកសពចំនួន ១,០០០នាក់។
ចំណែកឯទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះមួយ
បានឱ្យដឹងថា ទីក្រុងមូស្គូទទួលបានសាកសពត្រឡប់មកវិញចំនួន ៣០នាក់។
ការដោះដូរនេះ
គឺជាផ្នែកមួយនៃសកម្មភាពដោះដូរជាបន្តបន្ទាប់ រួមទាំងការដោះដូរអ្នកទោសដែលនៅរស់ផងដែរ
ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមឡើងក្នុងឆ្នាំ២០២២។ ទោះជាយ៉ាងណា
កិច្ចចរចាសន្តិភាពរវាងភាគីទាំងពីរនៅតែបន្តជាប់គាំង
ដោយអ្នកចរចាមិនបានជួបមុខគ្នាផ្ទាល់នោះទេ ចាប់តាំងពីថ្ងៃទី២៣ ខែកក្កដា មកម្ល៉េះ។
សូមជម្រាបថា
ប្រទេសនៅអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការជំទាស់នឹងផែនការសន្តិភាពសម្រាប់អ៊ុយក្រែនដែលគាំទ្រដោយសហរដ្ឋអាមេរិក
ដែលតម្រូវឱ្យទីក្រុងកៀវបោះបង់ចោលទឹកដីបន្ថែមទៀត និងរំសាយអាវុធដោយផ្នែក
ដែលលក្ខខណ្ឌទាំងនេះត្រូវបានសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនចាត់ទុកថាស្មើនឹងការចុះចាញ់៕

Post a Comment