មេសិទ្ធិមនុស្សកម្ពុជា ព្រលះអ្នកនាំពាក្យកងទ័ពថៃ ជុំវិញការបំភ្លឺករណីទាហានថៃ រំលោភ​សេពសន្ថវៈលើពលការិនីកម្ពុជាថា ជាព័ត៌មានក្លែងក្លាយ

ភ្នំពេញ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឆ្លើយតប និងព្រលះអ្នកនាំពាក្យកងទ័ពជើងគោកថៃលោក Winthai Suvari ជុំវិញបំភ្លឺករណីទាហានថៃ បៀតបៀនផ្លូវភេទលើពលករកម្ពុជា ដោយអះអាងជាព័ត៌មានក្លែងក្លាយ។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានគូសបញ្ជាក់ថា ការបង្ហាញវត្តមានស្ត្រីរងគ្រោះខ្មែរ ជាសាធារណៈ ចំពោះការរំលោភបូក ពីទាហានតិរិច្ឆានឈុតខ្មៅថៃចំនួន ៧នាក់នេះ គឺជាការឈឺចាប់បំផុត និងបានលះបង់កេរ្តិ៍ឈ្មោះយ៉ាងសំខាន់ ដែលចាំបាច់ត្រូវតែប្រាប់ពីការពិតជាសាធារណៈ ដើម្បីទាមទាររកយុត្តិធម៌។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានឆ្លើយតបយ៉ាងដូច្នេះថា៖ «អ្នកនាំពាក្យទាហានថៃម្នាក់នេះ បានបំភ្លឺករណីទាហានថៃបៀតបៀនផ្លូវភេទលើពលករកម្ពុជា ដោយអះអាងជាព័ត៌មានក្លែងក្លាយ»

ក្រោយពីអ្នកនាំពាក្យកងទ័ពថៃ ចាត់ទុកថា ករណីយោធាថៃ៧នាក់ ប្រព្រឹត្តិទង្វើសាហាវព្រៃផ្សៃរំលោភបូកមកលើស្ត្រីខ្មែរវ័យ១៨ឆ្នាំថា ជាព័ត៌មានក្លែងក្លាយ ត្រូវបានមេសិទ្ធិមនុស្សកម្ពុជា ចោទសួរទៅអ្នកនាំពាក្យកងទ័ពថា លោកឯងមុននិយាយថា ជាព័ត៌មានមិនពិត ត្រូវស្វែងយល់ពីប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌របស់ខ្មែរឱ្យបានច្បាស់ជាមុនសិន។ រឿងស្រ្តីដែលជាជនរងគ្រោះ ដោយការរំលោភសេពសន្ថវៈ គឺជារឿងអាម៉ាស់កេរ្តិ៍ឈ្មោះបំផុតរបស់ស្ត្រី និងរងការអាម៉ាស់បំផុតនៅក្នុងគ្រួសារ។

«ស្រ្តីដែលជាជនរងគ្រោះប៉ះពាល់ នូវផ្លួវចិត្តធំណាស់ ប៉ះពាល់នួវកិត្តិយស ហើយអាចប្រឈមនឹងគ្មានគូស្រករទៅថ្ងៃក្រោយ។ យ៉ាងណាមិញ, ការបង្ហាញវត្តមានស្ត្រីរងគ្រោះខ្មែរ ជាសាធារណៈ ចំពោះការរំលោភបូកពីទាហានតិរិច្ឆានឈុតខ្មៅថៃចំនួន ៧នាក់នេះ គឺជាការឈឺចាប់បំផុត និងបានលះបង់កេរ្តិ៍ឈ្មោះយ៉ាងសំខាន់ ដែលចាំបាច់ត្រូវតែប្រាប់ពីការពិតជាសាធារណៈ ដើម្បីទាមទាររកយុត្តិធម៌»។ នេះមិនមែនជារឿងលេងសើចទេ។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ទេសរដ្ឋមន្ត្រី កែវ រ៉េមី។

បន្ថែមពីនេះ មេសិទ្ធិមនុស្សកម្ពុជា ក៏បានថ្លែងបញ្ឈឺទៅអ្នកនាំ​ពាក្យកងទ័ពថៃថា ប្រពៃណីទំនៀមទម្លាប់របស់ស្ត្រីខ្មែរ មានលក្ខណៈតឹងរឹងជាងស្ត្រីនៃប្រទេសខ្លះ ដែលការលក់ខ្លួន គឺជារឿងធម្មតា៕



 

Powered by Blogger.