អាមេរិកផ្តល់ភ្លើងបៃតង សម្រាប់ការលក់អាវុធប្រឆាំងរថក្រោះ និងគ្រាប់បាញ់ផ្លោង តម្លៃជិត១០០លានដុល្លារឱ្យទៅឥណ្ឌា
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ DSCA របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី១៩ ខែវិច្ឆិកា បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិក បានផ្តល់ភ្លើងបៃតង ចំពោះគម្រោងលក់ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ Javelin និងគ្រាប់ផ្លោង Excalibur ក្នុងតម្លៃសរុប៩៣លានដុល្លារ ឱ្យទៅប្រទេសឥណ្ឌា។
គម្រោងខាងលើនេះ
គឺជាលើកដំបូងសម្រាប់ឥណ្ឌា នៅក្រោមកម្មវិធីលក់អាវុធឱ្យយោធាបរទេសរបស់ទីក្រុងវ៉ាស៊ីនតោន
គិតចាប់តាំងពីទំនាក់ទំនងទ្វេភាគីបានជួបភាពល្អក់កករ កាលពីខែសីហាកន្លងទៅ
ក្រោយប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដំឡើងពន្ធគយទ្វេដងលើទំនិញនាំចូលពីឥណ្ឌា
ដល់៥០ភាគរយ ដើម្បីដាក់ពិន័យលើទីក្រុងញូវដែលី សម្រាប់ការបន្តទិញប្រេងពីរុស្ស៉ី។
បើតាមទីភ្នាក់ងារ
DSCA រដ្ឋាភិបាលឥណ្ឌា
បានស្នើទិញគ្រាប់ផ្លោង Excalibur សរុប២១៦គ្រាប់ និងប្រព័ន្ធ
Javelin ចំនួន១០០គ្រឿង។ បច្ចុប្បន្ន
ឥណ្ឌាមានប្រើប្រាស់រួចជាស្រេច នូវគ្រាប់ផ្លោង Excalibur ក្នុងប្រព័ន្ធកាំភ្លើងធំ
M-777 របស់ខ្លួន៕ (Reuters)

Post a Comment