ស្នងការនគរបាលខេត្តរតនគិរី ចាត់កម្លាំងចុះជួយច្រូតស្រូវគ្រួសារវរៈកងទ័ពដែលជាប់ភារកិច្ចការពារព្រំដែននៅជួរមុខ
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី ៖ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញបញ្ជាដល់កម្លាំងនគរបាល ចុះទៅជួបភរិយាវរ:កងទ័ពដល់ផ្ទះ ដេីម្បីពិភាក្សានឹងជួយច្រូតកាត់ស្រូវជូនដល់យុទ្ធជនដែលជាប់ភារកិច្ចការពារព្រំដែននៅជួរមុខ(កម្ពុជា-ថៃ)។
នៅថ្ងៃស្អែក ត្រូវនឹងថ្ងៃទី២១
ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយភរិយាលោក (Khan Tey)កំពុងមានផ្ទៃពោះមិនទាន់សំរាលកូន និងខ្វះខាតកម្លាំងពលកម្មថែមទៀត ព្រមទាំងមានអាស័យដ្ឋាននៅភូមិសិរីមង្គល
ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ដោយពិនិត្យឃេីញបែបនេះលោកឧត្តមសេនីយ៍ទោស្នងការក៏នឹងឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនរបស់លោកមួយចំនួនទៀតជូនដល់ភរិយាលោក
Khan
Tey សម្រាប់ដោះស្រាយបញ្ហា និងប្រេីប្រាស់ក្នុងពេលសម្រាលកូននាពេលខាងមុខ។
សូមបញ្ជាក់ថា ក្រោយលោកទទួលបានព័ត៌មានតាមរយ:ក្រុមការងារប្រតិកម្មរហ័ស
លោកបានចាត់ចេញបញ្ជាភ្លាមៗ ដោយបច្ចុប្បន្នកម្លាំងនគរបាលមូលដ្ឋានបានទៅទំនាក់ទំនងជួបជាមួយភរិយាលោក
Khan
Tey រួចហេីយ គឺបានសម្របសម្រួលនិងសហការជាមួយអជ្ញាធរមូលដ្ឋាន ដោយត្រូវគ្នាជួយធ្វើការច្រូតកាត់ជូនគាត់នៅថ្ងៃស្អែកនេះ៕

Post a Comment