ប្រធានសមាគមបារាំង-អាស៊ី សន្យាបន្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពលរដ្ឋបារាំង និងសមាជិកសមាគមអាស៊ី
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Jean-Marie Cambacérès អតីតតំណាងរាស្រ្តបារាំង និងជាប្រធានសមាគមបារាំង-អាស៊ី ព្រមទាំងជាអ្នកនិពន្ធសៀវភៅអំពី ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដ៏ល្បីនៅប្រទេសបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាការងារ លោកប្រធានសមាគម
បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី
ពីការចូលរួមរបស់សមាគមកន្លងមកក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍
និងកាលានុវត្តភាពវិនិយោគកម្ពុជាដល់ប្រជាជនបារាំង ក៏ដូចជាវិនិយោគិនធំៗ
ដែលជាសមាជិករបស់សមាគមក្នុងតំបន់អាស៊ី ឱ្យមកទស្សនា និងបោះទុនវិនិយោគនៅកម្ពុជា
ដែលជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ
សុខសុវត្ថិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ
ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា
ពិសេសយន្តការលើកទឹកចិត្តដ៏ទាក់ទាញ។
ទន្ទឹមនឹងនេះ លោកប្រធានសមាគម
ក៏បានលើកពីគំនិតផ្តួចផ្តើមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍
និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជាក្នុងទស្សនាវដ្តីដ៏ធំ និងល្បី «L’Essentiel
des Relations Internationales» ដែលមានអ្នកអានជាច្រើនជុំវិញពិភពលោក
ពិសេសក្នុងប្រទេសនិយាយភាសាបារាំង ហើយបោះពុម្ពជាច្រើនម៉ឺនច្បាប់ក្នុងមួយលេខៗ។
កន្លងមកទស្សនាវដ្តីនេះ ត្រូវបានជ្រើសរើសដោយប្រទេសធំៗ
ជាច្រើនដូចជាប្រទេសកាហ្សាក់ស្ថាន និងឥណ្ឌូនេស៊ី
ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់ខ្លួន ដោយទទួលបានការចាប់អាម្មរណ៍ជាច្រើនជាមួយនឹងលទ្ធផលគួរជាទីមោទនៈ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ
និងវាយតម្លៃខ្ពស់ក៏ដូចជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកដ៏សកម្ម
និងគំនិតផ្តួចផ្តើមរបស់លោកប្រធាន
ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដែលកំពុងរះដ៏ចិញ្ចាច ជាមួយកាលានុវត្តវិនិយោគដ៏ល្អជាពិសេសក្នុងវិស័យទេសចរណ៍ឆ្ពោះទៅព្រឹត្តការណ៍ដ៏សំខាន់
និងជាប្រវត្តិសាស្រ្តដែលកម្ពុជាជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០
(ហ្រ្វង់កូហ្វូនី) នាខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា
ខាងមុខនេះ៕



Post a Comment