អង្គការ សមាគមចំនួន ២១៦ ស្ថាប័ននៅកម្ពុជាថ្កោលទោសចំពោះទាហានឈុតខ្មៅថៃមួយក្រុមដែលចាប់រំលោភយ៉ាងព្រៃផ្សៃលើនារីពលករខ្មែរ
ភ្នំពេញ៖ យើងខ្ញុំជាតំណាង សហភាព អង្គការ សហជីព សមាគម និងសហគមន៍ សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើហិង្សា និងការរំលោភបំពានផ្លូវភេទដ៏សាហាវ ដែលបានប្រព្រឹត្តទៅលើ ពលការិនីចំណាកស្រុកកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។
អំពើនេះគឺជាការ រំលោភបំពានយ៉ាងធ្ងន់ធ្ងរ
លើសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិជាតិនៃពលករចំណាកស្រុក
ដែលត្រូវបានការពារយ៉ាងខ្ជាប់ខ្ជួនដោយច្បាប់ជាតិ ធម្មនុញ្ញ លិខិតតុបករណ៍អាស៊ាន
ច្បាប់អន្តរជាតិ និងអនុសញ្ញា CEDAW។
ករណីរំលោភបំពានដ៏ឃោរឃៅដែលមិនអាចទទួលយកបាននេះ
មិនត្រឹមតែជាអំពើអមនុស្សធម៌ទៅលើជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការ
បំពានលើគោលការណ៍មនុស្សធម៌ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)
ដែលមានបំណងលើកកម្ពស់ និងធានាសិទ្ធិមនុស្សនៅក្នុងតំបន់។ ជាងនេះទៅទៀត
យើងខ្ញុំមានការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវប្បធម៌និទណ្ឌភាព (Impunity) និងការមិនគោរពសិទ្ធិនារី ពាក់ព័ន្ធនឹងកងកម្លាំងយោធាឈុតខ្មៅរបស់ថៃ
ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់សុវត្ថិភាព និងសិទ្ធិរបស់ពលការិនីកម្ពុជា
និងក្រុមជនក្រីក្រចំណាកស្រុកដទៃទៀត៕










Post a Comment