រដ្ឋបាលស្រុកបរកែវ បិទផ្សព្វផ្សាយសាធារណៈឯកសារ នៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លី
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី ៖ នាព្រឹកថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលស្រុកបរកែវ សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅ ភូមិទូយ ភូមិកប ភូមិលូត និងភូមិប៉ាណល ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ក្រោមអធិបតីភាព លោក កង សារឿន អភិបាល នៃគណៈអភិបាលស្រុកបរកែវ និងលោក ទឹម មុនីរត្នន៍ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី។
ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរង នៃគណៈអភិបាលស្រុក លោកអធិការរង និងមេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ (ថ្នាក់ស្រុក) លោក លោកស្រី ប្រធានការិយាល័យ អង្គភាពចំណុះរចនាសម្ព័ន្ធរដ្ឋបាលស្រុក លោក លោកស្រីមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មេឃុំ ស្មៀនឃុំទីងចាក់ និងប្រជាពលរដ្ឋភូមិទូយ ភូមិកប ភូមិលូត និងភូមិប៉ាណល ដោយមានចូលរួមសរុបចំនួន២៣៨នាក់ ស្រី៥១នាក់៕











Post a Comment