អ្នកជំនាញសេដ្ឋកិច្ច ព្រមានថាថៃអាចនឹងខាតចំណូល ១៣០ពាន់លានបាត បើជម្លោះព្រំដែនជាមួយកម្ពុជាបន្តអូសបន្លាយ
បាងកក៖ អ្នកជំនាញសេដ្ឋកិច្ចថៃ លោក Poonyawat Sreesing បានព្រមានពីការខូចខាតយ៉ាងធ្ងន់ធ្ងរ ប្រសិនបើជម្លោះព្រំដែនរវាងកម្ពុជា និងថៃផ្ទុះឡើងសាជាថ្មី ហើយក្នុងនោះវិស័យនាំចេញ ទេសចរណ៍ និងទីផ្សារការងារនឹងរងផលប៉ះពាល់ខ្លាំងជាងគេ។
អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ប្រចាំធនាគារ
Siam Commercial Bank រូបនេះបាននិយាយថាថៃនឹងខាតចំណូល
១៣០ពាន់លានបាតពីការនាំចេញទំនិញទៅកម្ពុជា ឬស្មើ នឹង១ភាគរយនៃការនាំចេញសរុបរបស់ថៃនៅឆ្នាំក្រោយ
ប្រសិនបើភាពតានតឹងនៅតាមតំបន់ព្រំដែននៅតែបន្តអូសបន្លាយ។
តាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ
អំឡុងត្រីមាសទី៣ ការនាំចេញរបស់ថៃទៅកាន់កម្ពុជា បានធ្លាក់ចុះអស់ ៤៣ ភាគរយ
បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន
ខណៈពាណិជ្ជកម្មនៅតំបន់ព្រំដែនធ្លាក់ចុះជិត១០០ ភាគរយ។ លោក Poonyawat បានបន្ថែមទៀតថាការនាំចេញ ទីផ្សារការងារ
និងវិស័យទេសចរណ៍ អាចនឹងរងប៉ះពាល់ធ្ងន់ធ្ងរជាងគេ
ប្រសិនបើភាពតានតឹងព្រំដែននៅតែបន្តអូសបន្លាយ៕ (Bangkok Post)

Post a Comment