កូរ៉េខាងត្បូងទទូចឱ្យលោក ស៊ី ជីនពីង ជួយទីក្រុងសេអ៊ូល បន្តកិច្ចសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានទទូចឱ្យប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជួយទីក្រុងសេអ៊ូលបន្តកិច្ចសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង ខណៈមេដឹកនាំទាំងពីរ បើកកិច្ចប្រជុំកំពូលជាលើកដំបូង។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង
អំឡុងកិច្ចប្រជុំខាងលើ លោក Lee បានប្រាប់លោក ស៊ី យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា កូរ៉េខាងត្បូងនិងចិន
នឹងពង្រឹងការធ្វើទំនាក់ទំនងជាយុទ្ធសាស្រ្ត ហើយធ្វើការរួមគ្នាដើម្បីស្តារកិច្ចសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង»។ ដោយសង្កត់ធ្ងន់អំពីតម្រូវការសម្រាប់ស្ថិរភាពក្នុងតំបន់ លោក Lee បានកត់សម្គាល់អំពីការធ្វើប្រាស្រ័យទាក់ទងកម្រិតខ្ពស់នាពេលថ្មីៗនេះរវាងចិននិងកូរ៉េខាងជើង
ដោយលោកចង់សំដៅលើវត្តមានរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន
អំឡុងពិធីព្យុហយាត្រាយោធាដ៏ឱឡារិកនៅទីក្រុងប៉េកាំង កាលពីខែកញ្ញា។ លោក Lee បាននិយាយថា ជំនួបទាំងនោះ កំពុងជួយបង្កើនលក្ខខណ្ឌ
សម្រាប់ការធ្វើទំនាក់ទំនងជាថ្មីជាមួយទីក្រុងព្យុងយ៉ាង។
គួរបញ្ជាក់ថា ជាយូរមកហើយ ទីក្រុងសេអ៊ូល
បានព្យាយាមស្វែងរកតុល្យភាពក្នុងទំនាក់ទំនងរបស់ខ្លួន
ជាមួយ ចិនដែលជាដៃគូពាណិជ្ជកម្មកំពូល ហើយនិងសហរដ្ឋអាមេរិក
ដែលជាសម្ព័ន្ធមិត្តចម្បងផ្នែកការពារជាតិ៕

Post a Comment