UNDP ពេញចិត្តលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ ដោយសន្យាបន្តជួយក្នុងគម្រោងថ្មីៗ បន្ថែមទៀត
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ អនុញ្ញាតជូនលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងប្រចាំប្រទេសនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈគម្រោងអភិវឌ្ឍន៍កន្លងមក និងគម្រោងថ្មីៗ បន្តទៀត នៅទីស្តីការក្រសួង។
ក្នុងឱកាសនៃជំនួបដ៏សំខាន់
និងប្រកបដោយផ្លែផ្កាជាដៃគូរអភិវឌ្ឍន៍មិនអាចខ្វះបាន ឯកឧត្តមរដ្ឋមន្រ្តី
បានសម្ដែងនូវការអបអរសាទរ ចំពោះលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico
Gaveglia) ដែលបានចូលកាន់តំណែងជាតំណាង UNDP ប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ UNDP ដែលតែងតែឈរជាមួយក្រសួងទេសចរណ៍
ដើម្បីជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាពឱ្យប្រកបដោយភាពធន់
និរន្តរភាព និងបរិយាបន្ន តាមរយៈគម្រោងអភិវឌ្ឍន៍ជាច្រើនកន្លងមក។
តាមរយៈជំនួបនេះ គូភាគី បានសម្តែងនូវការពេញចិត្តពីលទ្ធផលនៃកិច្ចសហប្រតិបត្តិកន្លងមក និងបានសម្រេចពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តបន្ថែមទៀត តាមរយៈការចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងអភិវឌ្ឍទេសចរណ៍ថ្មីៗ បន្ថែមទៀតសំដៅជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍ឱ្យប្រកបដោយនិរន្តភាព និងជួយថែរក្សាបរិស្ថាន ដោយផ្តោតលើការកាត់បន្ថយផ្លាសិ្ទក និងការអភិវឌ្ឍអេកូទេសចរណ៍ប្រកបដោយនិរន្តរភាពនៅតំបន់ឆ្នេរ៕






Post a Comment