ភ្នំពេញ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបញ្ជាក់ថា ទីតាំងដែលអភិបាលខេត្តស្រះកែវតវ៉ាប្រឆាំងចំពោះប្រជាពលរដ្ឋខ្មែរតាំងទីលំនៅស្ថិតនៅភូមិជោគជ័យឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺប្រជាពលរដ្ឋកម្ពុជាបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយមុនការចូលជាធរមាននៃ MOU ឆ្នាំ ២០០០មកម្ល៉េះ៕


