កម្ពុជា-ថៃ បន្តបើកកិច្ចប្រជុំពិសេស JBC នៅថ្ងៃទី០២ នៅខេត្តចន្ទបុរី ប្រទេសថៃ
ថៃ៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា បន្តចូលរួមកិច្ចប្រជុំពិសេស JBC ថ្ងៃទី០២ នៅខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃ។
ក្នុងកិច្ចប្រជុំនេះ ភាគីថៃ ដឹកនាំ លោក Prasas
Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស
និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា។ កិច្ចប្រជុំពិសេស JBC ថ្ងៃទី២នេះ ក៏មានការចូលរួមពីភាគីពាក់ព័ន្ធដូចជាមន្ត្រីមហាផ្ទៃ
មន្ត្រីការពារជាតិ និងថ្នាក់ដឹកនាំបណ្តាខេត្តជាប់ព្រំដែន។
សូមបញ្ជាក់ថា កិច្ចប្រជុំពិសេស JBC
រយៈពេលពីរថ្ងៃនេះ នឹងពិភាក្សាលើរបៀបវារៈ សំខាន់ៗ ចំនួន២រួមមាន៖
១៖ ពិនិត្យ
និងតាមដានវឌ្ឍនភាពកិច្ចប្រជុំ JBC លើកទី៦ នៅភ្នំពេញ ដែលបាន
ធ្វើ ឡើ ងកាលពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥
២៖ ពិភាក្សាលើលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១
របស់គណៈកម្មាធិការ ព្រំដែន ទូទៅ កម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង
កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
តាមរយៈកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ
រយៈពេលពីរថ្ងៃនេះ ជាការបង្ហាញនូវកិច្ចប្រឹងប្រែងបន្ថែមទៀតក្នុងការ ដោះ
ស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។ កម្ពុជា និងថៃ
ដែលជាអ្នកជិតខាងនឹងគ្នារាប់រយឆ្នាំមកហើយ នោះ មិនអាចសាងភាពសុខសាន្ត
ហើយជម្លោះនឹងនៅតែកើតមានដរាបណាបញ្ហាមិន ត្រូវបានដោះស្រាយ
ឬខណ្ឌសីមាប្រទេសទាំងពីរមិនត្រូវបានកំណត់ឱ្យបានច្បាស់លាស់៕


Post a Comment