អនុប្រធានាធិបតីអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនបញ្ជូនកងទ័ពទៅកាន់តំបន់ហ្កាហ្សានោះទេ
បរទេស៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយកាលពីថ្ងៃអង្គារ ទី២១ ខែតុលា ថាសហរដ្ឋអាមេរិកនឹងមិនបញ្ជូនកងទ័ពទៅកាន់តំបន់ហ្កាហ្សានោះទេ ដែលនេះជាការគូសបញ្ជាក់ឡើងវិញពីការសន្យារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ព្រមទាំងក្រុមមន្ត្រីអាមេរិកជាច្រើនដងមកនេះ។
នៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង Kiryat
Gat ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល លោក JD Vance បានគូសបញ្ជាក់ដូច្នេះថា «កងទ័ពអាមេរិកនឹងមិនត្រូវបានបញ្ជូនទៅកាន់
តំបន់ហ្កាហ្សានោះទេ។ ប្រធានាធិបតីនៃសហរដ្ឋអាមេរិកបានគូសបញ្ជាក់យ៉ាងច្បាស់រួចហើយ
ហើយថ្នាក់ដឹកនាំយោធារបស់យើងក៏បានបញ្ជាក់ច្បាស់ៗរួចហើយដែរ»។
សូមជម្រាបថា លោក JD
Vance បានធ្វើដំណើរទៅដល់អ៊ីស្រាអែលកាលពីថ្ងៃអង្គារ
ស្របពេលទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមរក្សាស្ថិរភាពបទឈប់បាញ់ហ្កាហ្សាដំណាក់កាលដំបូង
ហើយជំរុញអ៊ីស្រាអែលព្រមទាំងក្រុមហាម៉ាស បន្តឆ្ពោះទៅដំណាក់កាលបន្ទាប់ទៀត
នៃកិច្ចចរចាបញ្ចប់សង្រ្គាម៕ (ប្រភព៖ AFP)

Post a Comment