អ្នកឧកញ៉ា ទៀ វិចិត្រ ចាត់តំណាងនាំយកថវិកាចូលរួមរំលែកទុក្ខបុណ្យសពកងទ័ពជើងទឹកម្នាក់ ស្លាប់ដោយសារឱម៉ាល់ទិច
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានចាត់តំណាងនាំយកថវិកាចំនួន
៤លានរៀល ទៅចូលរួមរំលែកទុក្ខបុណ្យសពកងទ័ពជើងទឹកវរៈកងការពារកោះឆ្នេរកោះរ៉ុងលេខ០១ ម្នាក់
ដែលបានស្លាប់ដោយសត្វឱម៉ាល់ទិច។ ជនរងគ្រោះបានស្លាប់ក្រោយពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត
។
សូមបញ្ជាក់ថា ភ្លាមៗក្រោយកើតហេតុ អ្នកឧកញ៉ា ទៀ វិចិត្រ
បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿងនិងក្រុមការងារចេញទៅក្រុងកោះរ៉ុង ដើម្បីជួយបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ ប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរ គ្រូពេទ្យមិនអាចជួយបាន
ជនរងគ្រោះក៍បានបាត់បង់ជីវិត។
អ្នកឧកញ៉ាបានឲ្យដឹងទៀតថាជនរងគ្រោះឋានន្តរស័កអនុនាវីទោ
ឈ្មោះ កែវ សុបេន អាយុ៣១ឆ្នាំ វរៈកងការពារកោះឆ្នេរកោះរ៉ុងលេខ០១ បច្ចុប្បន្នសពត្រូវបានក្រុមការងាររបស់អ្នកឧកញ៉ាបញ្ជូនតាមអូប័រទៅក្រុងកោះរ៉ុងវិញ ដើម្បីជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕






Post a Comment