អភិបាលស្រុកតាំងគោកលើកទឹកចិត្តប្រជាកសិករនៅឃុំទ្រៀលឲ្យបន្តបង្កើនផលិតផលិតកម្មសត្វដើម្បីបំពេញតម្រូវការទីផ្សារ
ខេត្តកំពង់ធំ ៖ អភិបាលស្រុកតាំងគោកលោក ហាក់ ម៉ុងហួត រួមនឹងសហការី បានចុះពិនិត្យមើលសង្វាក់ផលិតកម្មសត្វ ( ភ្ញាស់ពងទា) នៅឃុំទ្រៀល ដែលផលិត និងចែកចាយក្នុងមួយថ្ងៃៗប្រមាណពី ២៥០.០០០ (ម្ភៃប្រាំម៉ឺន)ទៅ ៣០០.០០០(សាមសិបម៉ឺន)គ្រាប់ ក្នុងនោះពងភ្ញាស់រង្វង់៧០% និងពងសាប ៣០% នាំទៅកាន់ទីផ្សារក្នុងខេត្ត ក្រុងភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត។
តាមមន្ត្រីជំនាញបានឲ្យដឹងថា
ក្នុងស្រុកតាំងគោកមានកន្លែងផលិតភ្ញាក់ពងទាជាង៣០កន្លែងក្នុងនោះឃុំទ្រៀលមានច្រើនជាងគេ
។
លោក ហាក់ ម៉ុងហួត
ក៏បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យបន្តការយកចិត្តទុកដាក់ និងសូមឲ្យមានបរិស្ថានអនាម័យត្រឹមត្រូវក្នុងមូលដ្ឋានផលិតកម្មកុំអោយមានក្លិន
រួមទាំងខិតខំប្រឹងប្រែងពង្រីកការចិញ្ចឹម បន្ថែម ដើម្បីបំពេញតម្រូវការទីផ្សារ
និងបង្កើនជីវភាពឱ្យកាន់តែល្អប្រសើរជាងមុន។
លោកអភិបាលស្រុកតាំងគោកក៏បានណែនាំដល់អាជ្ញាធរឃុំ
បន្តយកចិត្តទុកដាក់ចុះសួរសុខទុក្ខ និងតាមដានការចិញ្ចឹម
របស់ប្រជាកសិករដើម្បីបានដំណើរការទៅដោយរលូន ហើយប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង
ត្រូវផ្ដល់នូវដំណោះស្រាយ ជូនដល់ពួកគាត់ឱ្យទាន់ពេលវេលាផងដែរ៕




Post a Comment