ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យអង្គកឋិនទាន
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា និងផ្សព្វផ្សាយផែនការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងពិធីបុណ្យអង្គកឋិនទាន នៅវត្តបវរពិសិដ្ឋ (ភ្នំរាប) ស្ថិតក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីលោក
លោកស្រីស្នងការរង នាយ នាយរងការិយាល័យ (ប្រធាន-អនុប្រធានគោលដៅ)
អធិការនគរបាលក្រុង-ស្រុកទាំង២ និងមន្ត្រីពាក់ព័ន្ធ នៅសាលប្រជុំតូច
នៃស្នងការដ្ឋាននគរបាលខេត្តកែប៕





Post a Comment