គូឡាឡាំពួ៖ អ្នកតំណាងពិសេសរបស់សហភាពអឺរ៉ុបទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី កៃសា អូឡុងហ្គ្រេន (Kajsa Ollongren) បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុបគ្មានផែនការបញ្ជូនអ្នកសង្កេតការណ៍ទៅចូលរួមការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ាឡើយ ដោយចាត់ទុកថាវាមិននឹងនាំឱ្យមានលទ្ធផលគួរឱ្យជឿទុកចិត្តទេ។
ការលើកឡើងរបស់សហភាពអឺរ៉ុបនេះ
ធ្វើឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំរបបសឹកមីយ៉ាន់ម៉ា លោក Min
Aung Hlaing បានទទួលស្គាល់ជាសាធារណៈជាលើកដំបូងថា រដ្ឋបាលរបស់លោកនឹងមិនអាចរៀបចំការបោះឆ្នោតទូទាំងប្រទេសបានទេ
ខណៈសង្គ្រាមស៊ីវិលនៅតែបន្តឆាបឆេះយ៉ាងខ្លាំងក្លា។
ថ្លែងនៅក្នុងបទសម្ភាសន៍មួយ លោកស្រី
អូឡុងហ្គ្រេន បាននិយាយថា លក្ខខណ្ឌចាំបាច់សម្រាប់ការបោះឆ្នោតដោយសេរី
និងយុត្តិធម៌នៅមីយ៉ាន់ម៉ាមិនទាន់មាននៅឡើយទេ
ហើយវត្តមានរបស់អ្នកសង្កេតការណ៍ក៏មិននឹងបង្កផ្លាស់ប្តូរលទ្ធផលនោះដែរ។ លោកស្រីបានបន្ថែមថា
«ខ្ញុំនឹងហៅវាថាជាការបោះឆ្នោតដែលទទួលការគាំទ្រពីរបបសឹក ហើយបើជាដូច្នេះ
វាអាចនាំឱ្យមានលទ្ធផលតែមួយគត់»៕ (ប្រភព៖ Reuters)
