កម្ពុជា-វៀតណាម បន្តសហប្រតិបត្តិរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ពលីក្នុងសម័យសង្គ្រាម
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី ៖ គណៈកម្មការជំនាញខេត្តរតនគិរី(កម្ពុជា) និងគណៈកម្មការជំនាញខេត្តហ្សាឡាយ (វៀតណាម) បានបើកកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការបន្តផែនការរុករកគាស់លើកប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ពលីជីវិតក្នុងសម័យ សង្គ្រាមនៅក្នុងភូមិសាស្ត្រ ខេត្តរតនគិរី សម្រាប់រដូវប្រាំងឆ្នាំ២០២៥-២០២៦។
កិច្ចប្រជុំរៀបចំធ្វើឡើង នៅរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំអគារBសាលាខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តរតនគិរី និង លោ ជំទាវ ង្វៀន ធីថាញ់លីច អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ និងជាប្រធានគណៈកម្មការជំនាញខេត្តហ្សាឡាយ ។
សូមបញ្ជាក់ថា យោងតាមខ្លឹមសារកិច្ចព្រមព្រៀង
ដែលបានចុះហត្ថលេខារវាងគណៈកម្មការជំនាញរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ជាមួយគណៈកម្មការជំនាញរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា។
គណៈកម្មការជំនាញខេត្តទាំងពីរ បានរួមសហការគ្នាយ៉ាងសកម្មក្នុងការអនុវត្តរុករក
គាស់លើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម
នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី និងធ្វើមាតុភូមិ និវត្តន៍ បានសរុបចំនួន ៥៤៨
អដ្ឋិធាតុ។ ហើយសម្រាប់រដូវប្រាំង២០២៥-២០២៦នេះ ភាគីទាំងពីរបានធ្វើការពិភាក្សា
និងឯកភាពអំពីកិច្ចសហប្រតិបត្តិការរុករកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត
និងជំនាញការវៀតណាម ពលីក្នុងសម័យសង្គ្រាមនៅក្នុងភូមិសាស្ត្រខេត្តរតនគីរី រួមមាន៖
ស្រុកអូរយ៉ាដាវ ស្រុកបរកែវ ស្រុកលំផាត់ ស្រុកកូនមុំ ក្រុងបានលុង
និងតំបន់ផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តរតនគិរី៕









Post a Comment