កិច្ចប្រជុំស្តីពីការងារត្រៀមរៀបចំផែនការកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីក្នុងសម័យសង្គ្រាមនៅភូមិសាស្ត្រខេត្តមណ្ឌលគិរី
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ លោកស្រី កែវ សាវឿន អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្ត បានអញ្ជើញជួបសម្តែងការគួរសមសំណេះសំណាលស្តីពី ការងារត្រៀមរៀបចំផែនការកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីក្នុងសម័យសង្គ្រាមនៅភូមិសាស្ត្រខេត្តមណ្ឌលគិរី។ជាមួយគណៈកម្មការជំនាញខេត្តដាក់ឡាក់ដែលដឹកនាំដោយ ឯកឧត្តម ដាវ មី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ និងជាប្រធានគណៈកម្មការជំនាញខេត្តដាក់ឡាក់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការរង កងកម្លាំងទាំងបី លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីអភិបាល អភិបាលរង ក្រុង-ស្រុក លោកនាយក ទីចាត់កា អន្តរវិស័យ និងមន្ត្រីជំនាញពាក់ព័ន្ធ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ គ អគាររដ្ឋបាលខេត្ត៕










Post a Comment