ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ដើម្បីធ្វើការប្រកបដោយន័យស្ថាបនាជាមួយ ប្រទេសសមាជិកអាស៊ាន
ម៉ាឡេស៊ី៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ដើម្បីធ្វើការងារប្រកបដោយន័យស្ថាបនាជាមួយ ប្រទេសសមាជិកអាស៊ានទាំងអស់។
ការលេីកឡេីងរបស់ ឧបនាយករដ្ឋមន្ត្រី
ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ
ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ។
ទោះបីជាមានបញ្ហាប្រឈមជាសកល
និងភាពមិនប្រាកដប្រជាក៏ដោយ អង្គប្រជុំបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា
ដើម្បីកសាងសហគមន៍អាស៊ានឱ្យកាន់តែរឹងមាំ និងភាពធន់សម្រាប់ប្រជាជាតិទាំងអស់គ្នា។
ឯកភាព និងមជ្ឈភាពអាស៊ាន គឺជាគន្លឹះដ៏សំខាន់។
ឧបនាយករដ្ឋមន្ត្រី
ប្រាក់ សុខុន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា
ដើម្បីធ្វើការងារប្រកបដោយន័យស្ថាបនាជាមួយ ប្រទេសសមាជិកអាស៊ានទាំងអស់
និងភាគីពាក់ព័ន្ធនានា ដោយផ្អែកលើគោលការណ៍នៃការជឿទុកចិត្ត និងផលប្រយោជន៍រួម៕







Post a Comment