ត្រាំ ព្រមានថា ហាម៉ាសត្រូវតែរំសាយអាវុធ បើមិនដូច្នោះទេនឹងត្រូវបង្ខំឱ្យរំសាយដោយហិង្សា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា លោកបានប្រាប់ទៅក្រុមហាម៉ាសថា ក្រុមនេះត្រូវតែរំសាយអាវុធ បើមិនដូច្នោះទេ នឹងត្រូវប្រឈមមុខនឹងការបង្ខំឱ្យរំសាយអាវុធ។
ការព្រមានរបស់លោក
ត្រាំ
ធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលដែលនៅរស់ទាំងអស់។
ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅសេតវិមាន
លោក ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនបើពួកគេមិនរំសាយអាវុធទេ
យើងនឹងរំសាយអាវុធពួកគេ។ ហើយវានឹងកើតឡើងយ៉ាងឆាប់រហ័ស ហើយប្រហែលជាដោយហិង្សា»។ លោក ត្រាំ បានអះអាងថា លោកបានប្រាប់រឿងនេះទៅហាម៉ាស
ហើយពួកគេបានយល់ព្រមរំសាយអាវុធ ស្របតាមសំណើរសន្តិភាពរបស់លោក។ ទោះជាយ៉ាងណា
ក្រោយមកលោកបានបញ្ជាក់ថា លោកបានបញ្ជូនសារនេះតាមរយៈអន្តរការី។
ទោះជាយ៉ាងណា
ក្រុមហាម៉ាសមិនទាន់បានប្តេជ្ញាចិត្តជាសាធារណៈក្នុងការទម្លាក់អាវុធនៅឡើយទេ
ហើយថែមទាំងបានបង្ហាញពីការក្តាប់អំណាចរបស់ខ្លួនឡើងវិញ
តាមរយៈការប្រហារជីវិតសមាជិកក្រុមគូប្រជែង ដែលជាសកម្មភាពមួយត្រូវបានលោក ត្រាំ
គាំទ្រផងដែរ៕ (ប្រភព៖ Reuters)

Post a Comment