ដោយ : ទឹង សុភាព
ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿងទៅក្រុងកោះរ៉ុងយប់ ដើម្បីជួយដល់ស្រ្តីដែលមានជំងឺបេះដូង មានអាការៈថប់ៗដកដង្ហើមមិនចេញម្នាក់។ចំណែកស្រ្តីខាងលើ ក៏ត្រូវបានក្រុមការងាររបស់អ្នកឧកញ៉ា ទៀត វិចិត្រ បញ្ជូនតាមអូប័រមកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕








