10/17/2025

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា កម្ពុជារក្សាសិទ្ធិក្នុងការទាមទារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនស្របតាមអនុសញ្ញា សិទ្ធិបញ្ញា និងច្បាប់អន្តរជាតិជាធរមាន

ភ្នំពេញ÷ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់គោលជំហរយ៉ាងម៉ឺងម៉ាត់ ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ដោយមិនទទួលយកជាដាច់ខាតនូវការអះអាងជាឯកតោភាគីរបស់យោធាថៃដែលថា «កន្លែងដែលទាហានថៃបានជាន់គឺជាទឹកដីរបស់ថៃ» ដោយចាត់ទុកការអះអាងនេះថា គ្មានតម្លៃគតិយុត្តនោះឡើយ ហើយកម្ពុជារក្សាសិទ្ធិក្នុងការទាមទារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនស្របតាមអនុសញ្ញា សិទ្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន៕