ថ្នាក់ដឹកនាំ និងក្រុមការងារព័ត៌មាន«ភ្នំពេញដេលី» សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់៤៨ឆ្នាំ ឈានចូល៤៩ឆ្នាំ

ភ្នំពេញ៖ លោកអនុបណ្ឌិត ថោង វណ្ណា អគ្គនាយកសារព័ត៌មាន «ភ្នំពេញដេលី» រួមនិងក្រុមការងារទាំងអស់ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហាវិសេសវិសាល ប្រកបដោយក្តីសោមនស្សរីករាយនៃពិធីខួបចម្រើនជន្មាយុគម្រប់៤៨ឆ្នាំ ឈានចូល៤៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវក្តីរំភើបគោរពស្រឡាញ់ប្រកបដោយមោទនភាពដ៏ស្មោះអស់ពីដួងចិត្តចំពោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងប្រកបដោយភាពស្វាហាប់ ឆន្ទៈមោះមុតពោរពេញដោយសក្តានុពល នយោបាយ ការទូតយ៉ាងមានប្រជាប្រិយទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រ ជូនជាតិមាតុភូមិ និងប្រជាជនប្រកបដោយស្មារតីស្នេហាជាតិខ្ពស់។

ក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រសិទ្ធពរជ័យបវរសួស្តីជូនចំពោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី សូមសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



Powered by Blogger.