ពូទីន៖ រុស្ស៉ីនឹងមិនចុះញ៉មនឹងសម្ពាធពីសហរដ្ឋអាមេរិកនោះទេ
មូស្គូ៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលាថាទីក្រុងមូស្គូនឹងមិនចុះញ៉មចំពោះសម្ពាធពីសហរដ្ឋអាមេរិក ឬមហាអំណាចបរទេសណាមួយឡើយ ជាមួយការព្រមានថានឹងធ្វើការសងសឹកយ៉ាងចាស់ដៃ ក្នុងករណីមានការវាយប្រហារណាមួយចូលជ្រៅក្នុងទឹកដីរុស្ស៉ី។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ពូទីន
បាននិយាយថាទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងលោកខាងលិចជាទង្វើអរិភាព
ហើយប្រាកដណាស់នឹងមានផលវិបាក តែទណ្ឌកម្មមិនអាចបង្ក
ផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរុស្ស៉ីឡើយ។ «ជាការពិតណាស់
នេះជាការប៉ុនប៉ងដាក់សម្ពាធ តែរុស្ស៉ីនឹងមិនចុះញ៉មនឹងសម្ពាធឡើយ»។ នេះជាការគូសបញ្ជាក់របស់លោក ពូទីន ដោយបាន រំឮកឡើងវិញផងដែរពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើរុស្ស៉ី
កាលពីអាណត្តិទី១ របស់លោក ត្រាំ។
សូមជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់
ត្រាំ
កាលពីថ្ងៃពុធសប្ដាហ៍នេះបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងដ៏ធំ២របស់រុស្ស៉ី
នៅក្នុងការផ្លាស់ប្ដូរគោលនយោបាយមួយចំពោះសង្រ្គាមរបស់ រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន
ដោយធ្វើឱ្យតម្លៃប្រេងនៅលើទីផ្សារសកលហក់ឡើងជិត ៥ភាគរយកាលពីថ្ងៃព្រហស្បតិ៍
ហើយឥណ្ឌាត្រូវបានរាយការណ៍ថានឹងពិចារណាលើការកាត់បន្ថយការនាំចូល ប្រេងពីរុស្ស៉ី៕ (ប្រភព៖ Reuters)

Post a Comment