ឃាត់ខ្លួនមន្ត្រីនគរបាលវរ:ការពារព្រំដែនចំនួន ៦នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជា ដោយខុសច្បាប់ ! ---

ខេត្តបន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ កម្លាំងទាហានកងពលលេខ ៥១ និង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគ៥ បានឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ម្នាក់ និងមន្រ្តី ៣នាក់ទៀត ពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ នៅចំណុច ប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង។

មន្រ្តី​នគរបាល​ដែល​ត្រូវ​ឃាត់​ខ្លួន​រួមមាន​ ៖​
១-លោក​វរសេនីយ៍​ត្រី​ សុខ សំអុល​ ហៅតុង​ តួនាទី មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ។
២-​ លោកវរៈសេនីយ៍ត្រី​ ព្រឹម​ ដែន​ ភេទតួនាទី​ មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែន៨៩១​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ។
៣-​ លោកវរៈសេនីយ៍ត្រី​ ព្រំ ផូរ ហៅ​ ងិក​  តួនាទី មេប៉ូស្តិ៍នគរបាលការពារ​ព្រំដែន​គោក​ អូរល្ហុង​ វរៈសេនាតូច​ ៨៩១​ ។
៤-​ លោក​ពលបាលត្រី​ ព្រឹម​ ឌុន​ តួនាទី​ មន្ត្រី​ វរៈសេនាតូច​ ៨៩១​ ។
៥-​ លោក​ពលបាលត្រី​ កាក់​ សេងទ្រី​ ​ តួនាទី​ មន្ត្រី​ វរៈសេនាតូច​ ៨៩១​ ។
៦-​ លោក​អនុសេនីយ៍​ទោ​ ភុំ​ ចំរើន​ តួនាទី​មន្ត្រី​ វរៈសេនាតូច​ ៨៩១​ ។
៧-​ ឈ្មោះ​ ងុិក​ មិថុនា​ ​ តួនាទី​ ចុងភៅ​ (ប៉ុន្តែមិនពាក់​ព័ន្ធ​ )​ ។ 

បន្ទាប់ពី​ឃាត់​ខ្លួន​រួចហើយ​ មន្ត្រី​នគរបាល​ទាំងនោះ​ត្រូវបាន​ប្រគល់​ជូនទៅ​សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ដេីម្បី​ចាត់​ការ​បន្ត​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕












Powered by Blogger.