ត្រាំ នឹងចុះហត្ថលេខាសម្រេចទាក់ទងនឹង TikTok នៅថ្ងៃព្រហស្បតិ៍នេះ
បរទេស៖ ប្រភពព័ត៌មានបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើការប្រតិបត្តិទាក់ទងនឹង TikTok នៅថ្ងៃព្រហស្បតិ៍នេះ ដែលនឹងប្រកាសថា កិច្ចព្រមព្រៀងលក់ដេីម្បីផ្ទេរកម្មសិទ្ធិអាជីវកម្ម TikTok នៅសហរដ្ឋអាមេរិក ចេញពីក្រុមហ៊ុន ByteDance របស់ចិន បានបំពេញតាមលក្ខខណ្ឌនៃច្បាប់ឆ្នាំ២០២៤។
ច្បាប់ឆ្នាំ២០២៤នេះ កំណត់ឱ្យ TikTok
ត្រូវបានហាមឃាត់នៅសហរដ្ឋអាមេរិក ឬអាចបន្តដំណេីរការបាន
លុះត្រាតែការកាន់កាប់ពីចិនត្រូវបានកាត់ផ្តាច់ទាំងស្រុង។
បម្រាមប្រតិបត្តិរបស់ត្រាំ ត្រូវបានគេរំពឹងថា នឹងពន្យារពេលកំណត់សម្រាប់ការអនុវត្ត
ដើម្បីឱ្យមានពេលវេលាក្នុងការបញ្ចប់កិច្ចព្រមព្រៀង
និងធានាថាឆ្លើយតបទៅតាមលក្ខណៈច្បាប់ និងសុវត្ថិភាពជាតិ។
តាមរចនាសម្ព័ន្ធកិច្ចព្រមព្រៀងថ្មី អាជីវកម្ម TikTok
នៅសហរដ្ឋអាមេរិក នឹងស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកវិនិយោគអាមេរិក
(ដូចជា Oracle និង Silver Lake) ខណៈក្រុមហ៊ុន
ByteDance នឹងកាន់ភាគហ៊ុនតិចជាង ២០%
និងមានសិទ្ធិបំពេញមុខងារក្នុងក្រុមប្រឹក្សាភិបាលកម្រិតមានកំណត់៕

Post a Comment