ក្រសួងពាណិជ្ជកម្មចិនថ្លែង ប្រទេសចិនមានការប្តេជ្ញាចិត្តមិនងាករេក្នុងការគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិនទាក់ទងនឹងបញ្ហា TikTok

បរទេស៖ នៅក្នុងសន្និសីទកាសែតជាប្រចាំនៃក្រសួងពាណិជ្ជកម្មចិន មានអ្នកយកព័ត៌មានបានសួរថា  ប្រទេសចិននិងសហរដ្ឋអាមេរិកបានប្រកាសដំណឹងពាក់ព័ន្ធឱ្យដឹងថា ភាគីទាំងពីរនឹងធ្វើកិច្ចពិភាក្សាការងារនៅប្រទេសអេស្ប៉ាញនៅថ្ងៃទី ១៤ ខែកញ្ញា ក្នុងនោះនឹងពិភាក្សាអំពីបញ្ហា TikTok ។ តើក្រសួងពាណិជ្ជកម្មចិនមានការអធិប្បាយបន្ថែមទៀតអំពីរឿងនេះទេ?

អ្នកនាំពាក្យបានឆ្លើយតបថា  បន្ទាប់ពីការពិភាក្សានិងការកំណត់នាពេលថ្មីៗកន្លងទៅនេះ ក្រុមការងារចិន និងអាមេរិក នឹងធ្វើកិច្ចពិភាក្សាអំពីបញ្ហា TikTok និងបញ្ហាផ្សេងៗទៀតនាពេលជិតៗខាងមុខ ។ ប្រទេសចិនមានគោលជំហរជាក់លាក់និងជាប់លាប់លើបញ្ហា TikTok ។ប្រទេសចិនមានការប្តេជ្ញាចិត្តមិនងាករេក្នុងការគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន ហើយនឹងធ្វើការពិនិត្យនិងផ្តល់ការអនុញ្ញាតិស្របតាមច្បាប់លើបញ្ហា TikTok ។ រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការសម្ងាត់ឯកជន និងសុវត្ថិភាពទិន្នន័យ ហើយមិនដែលតម្រូវឱ្យក្រុមហ៊ុន ឬបុគ្គលប្រមូលឬផ្តល់ទិន្នន័យនៅបរទេសសម្រាប់រដ្ឋាភិបាលចិនដោយបំពានច្បាប់ក្នុងតំបន់ឡើយ។

ប្រទេសចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកដើរទៅរកទិសដៅដូចគ្នាជាមួយចិន ដើម្បីដោះស្រាយកង្វល់រៀងៗខ្លួនតាមរយៈការសន្ទនាដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងការពិគ្រោះពិភាក្សាប្រកបដោយសមភាព ៕



Powered by Blogger.