ទាហានថៃ ២នាក់ រងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក នៅក្នុងខេត្ត Narathiwat
បាងកក៖ ការវាយប្រហារបំផ្ទុះគ្រាប់បែកមួយលើរថពាសដែកមួយគ្រឿងរបស់ទាហានថៃដែលកំពុងធ្វើប្រតិបត្តិការល្បាតជាប្រចាំនៅតាមផ្លូវ Ban Bue Ra-nae ក្នុងភូមិទី៣ ស្រុក Su-ngai Padi ខេត្ត Narathiwat ស្ថិតនៅភាគខាងត្បូងប្រទេសនៅថ្ងៃពុធ ទី១៧ ខែកញ្ញា បានបណ្ដាលឱ្យទាហាន២នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានថៃ Khaosod។
ក្រុមមន្ត្រីជំនាញរបស់ថៃ
និងកងកម្លាំងសន្តិសុខបានធ្វើដំណើរភ្លាមៗទៅកាន់កន្លែងកើតហេតុ
ដើម្បីបើកការស៊ើបអង្កេតពីប្រភេទគ្រាប់បែកដែលត្រូវបានប្រើប្រាស់ និងប្រមូលភស្តុតាង។
អាជ្ញាធរ ក៏បានស្នើផងដែរឱ្យជនស៊ីវិល ចៀសវាងការធ្វើដំណើរទៅកាន់តំបន់កើតហេតុជាបណ្ដោះអាសន្ន
ខណៈការស៊ើបអង្កេតកំពុងបន្តធ្វើឡើង៕
Post a Comment