រុស្ស៊ី ប្រគល់សាកសពកងទ័ពអ៊ុយក្រែន ១,០០០នាក់ ក្នុងការដោះដូរចុងក្រោយ

គៀវ៖ មន្ត្រីអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា អ៊ុយក្រែនបានទទួលសាកសពកងទ័ពចំនួន ១,០០០នាក់ ដែលបានស្លាប់នៅក្នុងសង្គ្រាមចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីក្នុងឆ្នាំ២០២២ ក្នុងអំឡុងការដោះដូរចុងក្រោយបំផុតជាមួយរុស្ស៊ី។

សាកសពជាង ៧,០០០នាក់ ដែលភាគច្រើនមិនត្រូវបានស្គាល់អត្តសញ្ញាណ ត្រូវបានបញ្ជូនមកកាន់អ៊ុយក្រែនវិញ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ តាមរយៈការដោះដូរជាច្រើនលើក ដែលជាលទ្ធផលនៃកិច្ចពិភាក្សារវាងភាគីទាំងពីរនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីដើមឆ្នាំនេះ៕ (ប្រភព៖ Reuters)



 

Powered by Blogger.