នាយឧត្តមសេនីយ៍ ទៀ សីហា ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការពារជាតិចិន
ចិន៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំគណប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ជំនួបទ្វេភាគីជាមួយនាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្រ្តីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។
កម្ពុជា សូមថ្លែងអំណរគុណមិត្តចិន
ចំពោះតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ ។ ភាគីមិត្តចិន
មានឆន្ទៈចង់ឱ្យប្រទេសទាំងពីរអនុវត្តបទឈប់បាញ់ មានការសន្ទនាគ្នាទ្វេភាគី
ដើម្បីបង្កើននូវជំនឿទុកចិត្តគ្នា និងមានសន្តិភាពឡើងវិញ ។
ចិនគឺជាមិត្តគួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា
និងជាបងប្អូនល្អដែលចែករំលែកសុខទុក្ខជាមួយគ្នា។
កម្ពុជាមានឆន្ទៈរួមគ្នាជាមួយប្រទេសចិន
ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ
រួមទាំងការបណ្តុះបណ្តាលសិក្ខាកាម និងសមយុទ្ធរួមគ្នា
ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន គ្រប់រដូវកាល
ក្នុងយុគសម័យថ្មី៕
Post a Comment