សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល មិនទុកអតីតយុទ្ធជន ម្នាក់ណាចោលទេ
ភ្នំពេញ ៖ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មិនទុកអតីតយុទ្ធជន ម្នាក់ ណាចោលនោះទេ ពោលគឺបានយកចិត្តទុកដាក់ លើជីវភាពរស់នៅ របស់ពូកគាត់ជាប់ជាប្រចាំ ។
ក្នុងមហាសន្និបាតវិសាមញ្ញ
តំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥
សម្តេចតេជោបានមានប្រសាសន៍ថា ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា
រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់
ចំពោះជីវភាពរបស់អតីតយុទ្ធជនកម្ពុជាគ្រប់រូប និងគ្រួសារសព របស់អតីតយុទ្ធជន ។
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាបន្តថា
“ការយកចិត្តទុកដាក់នេះ តាមរយៈការដាក់ចេញក្របខណ្ឌគោលនយោបាយ និងវិធានការណ៍នានា
ដើម្បីរំលឹកដល់គំរូវីរៈ ភាពយ៉ាងមុះមុត និងគុណបំណាច់ដ៏ធំធេង ដោយមិនអាចកាត់ថ្លៃ
បានរបស់វីរៈយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធក៏ដូចជាប្រជាពលរដ្ឋ គ្រប់រូបដែលបានធ្វើពាលីកម្ម
យ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុជាតិមាតុភូមិ”។
សម្តេចតេជោបញ្ជាក់ថា សមាគមអតីតយុទ្ធជនកម្ពុជា
ដែលបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម របស់សម្តេចផ្ទាល់ កាលពី១៨ឆ្នាំមុន
បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជ្រោមជ្រែងគិតគូរ ដល់អតីតយុទ្ធជនកម្ពុជា
ដែលបានជួយពង្រឹងពង្រីកតួនាទី របស់សមាគមអតីតយុទ្ធជន ។
សម្តេចតេជោក៏បានរំលេចពីគុណបំណាច់
អតីតយុទ្ធទៀតថា ដួងព្រលឹងអតីតយុទ្ធជនទាំងអស់ ដែលបានពលីសាច់ស្រស់ឈាមស្រស់
ដើម្បីបុព្វហេតុជាតិមាតុភូមិ នឹងតាមថែរក្សាការពារប្រជាជនកម្ពុជា ជំនាន់ក្រោយ៕





Post a Comment