សន្តិភាព៖ ប្រៀបដូចជាខ្យល់អាកាសនិងពន្លឺថ្ងៃ

ខណៈពេលកុមារលើពិភពលោកភាគច្រើនកំពុងសប្បាយរីករាយនឹងកុមារភាពដ៏គ្មានកង្វល់ដែលមានស្ករគ្រាប់និងហ្គេម កុមារជិត១លាននាក់ក្នុងតំបន់ហ្កាហ្សាកំពុងយកកំប៉ុងទទេមកច្រកទឹកភ្លៀង ដើម្បីស្វែងរកឱកាសរស់រានក្នុងសំឡេងបំផ្ទុះគ្រាប់បែក។

រូបភាពដែលគួរឱ្យស្រក់ទឹកភ្នែកនេះបានធ្វើឱ្យយើងគិតដល់ពាក្យមួយឃ្លារបស់លោកXi Jinping ប្រធានរដ្ឋចិន៖សន្តិភាពប្រៀបដូចជាខ្យល់កាអាសនិងពន្លឺថ្ងៃ ពេលមានវាជាធម្មតាយើងមិនចាប់អារម្មណ៍ទេ ពេលបាត់បង់វាយើងមិនអាចរស់បាន។ ការប្រៀបធៀបអំពីសន្តិភាពរបស់លោកXi Jinpingនេះបានអធិប្បាយពីលក្ខណៈពិតៗរបស់សន្តិភាពហើយក៏កាន់តែបញ្ជាក់ពីអត្ថន័យជាមូលដ្ឋានរបស់សន្តិភាពចំពោះការអភិវឌ្ឍសង្គមនៃមនុស្សជាតិ។ទី១គឺលក្ខណៈអំណោយផលជាទូទៅរបស់សន្តិភាពប្រៀបដូចជាពន្លឺថ្ងៃនិងខ្យល់អាកាស អំណោយផលដល់វត្ថុសព្វសារពើលើលោកដោយមិនបែងចែកមានក្រ និងឋានៈខ្ពស់ទាបឡើយ សន្តិភាពដ៏ពិប្រាកដត្រូវអំណោយផលដល់គ្រប់ប្រទេសនិងគ្រប់ប្រជាជាតិ។ ទី២គឺលក្ខណៈទូទៅរបស់សន្តិភាពគឺជាបុរេលក្ខខណ្ឌសម្រាប់មនុស្សជាតិដើម្បីធ្វើសកម្មភាពសង្គមទាំងអស់។ គ្មានសន្តិភាពនោះសេដ្ឋកិច្ចដ៏រុងរឿងការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាឬវប្បធម៌រុងរឿងក៏មិនអាចលើកមកនិយាយដែរ។ទី៣គឺសន្តិភាពមានលក្ខណៈផុយស្រួយដែលតម្រូវឱ្យមនុស្សជាតិទូទាំងពិភពលោករួមគ្នាថែរក្សានិងគាំពារ។ប្រវត្តិសាស្ត្របានបញ្ជាក់ម្តងហើយម្តងទៀតថា សង្រ្គាមនិងការប៉ះទង្គិចមិនត្រឹមតែបណ្តាលឱ្យបាត់បង់អាយុជីវិតនិងទ្រព្យសម្បត្តិដោយផ្ទាល់តែប៉ុណ្ណោះទេ ហើយក៏នឹងធ្វើឱ្យការអភិវឌ្ឍផ្អាកដំណើរការដែលធ្វើឱ្យសមិទ្ធផលនៃសេដ្ឋកិច្ចសង្គមបាត់បង់ទាំងស្រុង។ ហេតុនេះបានជាការគាំពារសន្តិភាពមិនត្រឹមតែជាភារកិច្ច ហើយក៏ជាជម្រើសដ៏ចាំបាច់របស់មនុស្សជាតិក្នុងការរស់រាននិងអភិវឌ្ឍន៍។

ក្រឡេកមើលការអភិវឌ្ឍដោយសន្តិភាពរបស់ប្រទេសចិនមានមូលដ្ឋានដ៏ជ្រាលជ្រៅមកពីហ្សែនអរិយធម៌រួមរស់ដោយចុះសម្រុងគ្នារបស់ប្រជាជាតិចិន។ជាង២ពាន់ឆ្នាំមុន ផ្លូវសូត្របានតភ្ជាប់ខាងលិចនិងខាងកើតដោយកិច្ចសហប្រតិបត្តិការ ដែលទទួលផលប្រយោជន៍គ្នាទៅវិញទៅមកជំនួសឱ្យអំពើហិង្សា។ជាង៦រយឆ្នាំមុន វត្ថុដែលលោកZheng Heនាំទៅដល់តំបន់អាស៊ីអាគ្នេយ៍គឺប៉សឺឡែននិងក្រណាត់សូត្រ បន្សល់ប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរដោយស្មើភាព។ប្រពៃណីដែលចាត់ទុកការរួមរស់ដោយចុះសម្រុងគ្នាជារឿងសំខាន់បែបនេះបានធ្វើឱ្យប្រទេសចិនប្រែសន្តិភាពទៅជាការអភិវឌ្ឍប្រទេសជាតិរួមបញ្ចូលមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាពទៅក្នុង«រដ្ឋធម្មនុញ្ញ»និង «លក្ខន្តិកៈបក្សកុម្មុយនីស្តចិន»ដែលបានក្លាយទៅជាអត្តសញ្ញាណមូលដ្ឋានរបស់ទំនើបកម្មតាមបែបផែនចិន វាខុសគ្នាពីរូបមន្តពង្រីកដោយអាណានិគមរបស់លោកខាងលិច។

អត្រារួមចំណែករបស់ប្រទេសចិននាពេលបច្ចុប្បន្នក្នុងកំណើនសេដ្ឋកិច្ចពិភពលោកគិតជាមធ្យមរៀងរាល់ឆ្នាំច្រើនជាង៣០%ដែលជាទីផ្សារនាំចូលធំទី២លើពិភពលោកក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា បានក្លាយទៅជាកត្តាស្ថិរភាពរបស់កំណើនសេដ្ឋកិច្ចសកល។ ការអនុវត្តជាក់ស្តែងនិងសមិទ្ធផលនៃការអភិវឌ្ឍដោយសន្តិភាពរបស់ប្រទេសចិនបានបំបែកឡូស៊ីករបស់លោកខាងលិចដែលថាយុត្តិធម៌មានតែសម្រាប់អ្នកខ្លាំង ហើយប៉ះនឹងអ្នកខ្លាំងចាំបាច់ត្រូវតែខ្លាំងពូកែ បានបញ្ជាក់ថាប្រទេសកំពុងអភិវឌ្ឍន៍អាចឆ្លងតាមការជ្រើសរើសដោយម្ចាស់ការនិងធ្វើកិច្ចសហប្រតិបត្តិការដោយសន្តិភាពសម្រេចបានទំនើបកម្ម ហើយក៏បានបង្កើតទ្រឹស្តីអភិវឌ្ឍន៍សកលឡើងវិញដែលយកការពិគ្រោះពិភាក្សាគ្នាការកសាងគ្នានិងការចែករំលែកគ្នាមកជំនួសល្បែងផលបូកសូន្យ។

ឈរលើរយៈពេលសំខាន់នៃខួប៨០ឆ្នាំនៃជ័យជម្នះនៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន គុណតម្លៃនៃការអភិវឌ្ឍដោយសន្តិភាពរបស់ប្រទេសចិនកាន់តែមានភាពលេចធ្លោពោល គឺទស្សនៈនេះមិនត្រឹមតែការពារដល់ឱកាសអភិវឌ្ឍន៍នៃប្រទេសចិនហើយក៏ជាគោលដៅដែលមនុស្សជាតិខិតខំប្រឹងប្រែង ដើម្បីសន្តិភាពនិងវិបុលភាពរួម។ក្នុងបរិបទដែលសភាពការណ៍ប្រែប្រួលដែលកម្រជួបមួយរយឆ្នាំជឿជាក់ថា ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវការអនុវត្តដោយខ្លួនផ្ទាល់និងទស្សនៈអភិវឌ្ឍដោយសន្តិភាពរួមជាមួយគ្រប់ប្រទេសនានាលើពិភពលោក ដើម្បីធ្វើឱ្យខ្យល់អាកាសនៃសន្តិភាពកាន់តែស្រស់ថ្លា និងពន្លឺថ្ងៃនៃការអភិវឌ្ឍន៍គ្របដណ្តប់លើពិភពលោកកាន់តែធំទូលាយ៕





Powered by Blogger.