ឧត្តមសេនីយឯក មុឹង ពន្លក អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញហិរញ្ញវត្ថុ ថ្នាក់មធ្យម ជំនាន់ទី៥ ឆ្នាំ២០២៥

 ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយឯក មុឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញហិរញ្ញវត្ថុ ថ្នាក់មធ្យម ជំនាន់ទី៥ ឆ្នាំ២០២៥ ដែលប្រារព្ធឡើងនៅសាលប្រជុំទីស្តីការក្រសួងការពារជាតិ។

ក្នុងរបាយការណ៍រាយការណ៍របស់ឧត្តមសេនីយ៍ទោ គឹម សុណារ៉ា នាយក នាយកដ្ឋានហិរញ្ញវត្ថុ បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញដែលទើបបញ្ចប់នេះសិក្សាររយៈ ពេល៩៦ថ្ងៃ និងបានបញ្ចប់ប្រកបដោយជោគជ័យ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍លើកទឹកចិត្តឲ្យមន្ត្រីជំនាញបន្តការសិក្សារៀនសូត្រជារៀងរហូត ព្រោះបច្ចុប្បន្ននេះបច្ចេកវិទ្យាវិវត្តន៍ថ្មីៗជានិច្ច និងបានផ្ដាំផ្ញើឲ្យសិក្ខាកាមដែលទើបតែបញ្ចប់វគ្គទាំងអស់ ត្រូវយកចំណេះជំនាញដែលខ្លួនបានរៀន យកទៅបម្រើការនៅតាមបណ្តាអង្គភាពរបស់ខ្លួន ប្រកបដោយសីលធម៌ និងទំនួលខុសត្រូវខ្ពស់ និងត្រូវស្ដាប់បទបញ្ជារបស់មេបញ្ជាការ។

ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានប្រគល់វិញ្ញាបនបត្រ និងថតរូបទុកជាអនុស្សាវរីយ៍៕












Powered by Blogger.