ក្រសួងមហាផ្ទៃ បង្កើត «មូលនិធិគាំទ្រកម្លាំង ជួរមុខក្រសួងមហាផ្ទៃ» ដើម្បីគាំទ្រ និងលើកទឹកចិត្តកម្លាំងជួរមុខ
ភ្នំពេញ៖ ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់ ភាគីថៃមកលើបូរណភាពទឹកដីរបស់កម្ពុជា រាជរដ្ឋាភិបាល បាននិងកំពុងបំពេញការងារយ៉ាងសកម្មក្នុងការស្វែងរក ដំណោះស្រាយ ដើម្បីឧត្តមប្រយោជន៍ជាតិ ប្រជាជន និងរក្សាបាននូវអធិបតេយ្យភាពជាតិ។
ក្នុងន័យនេះ ដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាល
ក្រសួងមហាផ្ទៃ សម្រេចបង្កើត «មូលនិធិគាំទ្រកម្លាំង
ជួរមុខក្រសួងមហាផ្ទៃ» ក្នុងគោលបំណងបន្តកៀរគរប្រមូលជំនួយ
ដើម្បីចូលរួមគាំទ្រ លើកទឹកចិត្តដល់កម្លាំងជួរមុខ របស់យើង
ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តមក្នុងកិច្ចការពារបូរណភាពទឹកដី
និងអធិបតេយ្យភាពជាតិ ក៏ដូចជាដើម្បីចូលរួមសម្រាលការលំបាកនានារបស់ជនភៀសសឹក។
ក្នុងស្មារតីស្នេហាជាតិ និងបុព្វហេតុមនុស្សធម៌
ក្រសួងមហាផ្ទៃ សូមអំពាវនាវដល់ថ្នាក់ដឹកនាំ សប្បុរសជន និងសាធារណជន
ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ
និងសម្ភារប្រើប្រាស់ផ្សេងៗ តាមរយៈមូលនិធិជួរមុខមហាផ្ទៃ (គណនីABA
014 738 093 KHR / 014 738 096 USD)។
ក្រសួងមហាផ្ទៃ
មានសេចក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថាលោក លោកស្រី ជាថ្នាក់ដឹកនាំ
មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ព្រមទាំងសាធារណជន
នឹងចូលរួមឧបត្ថម្ភគាំទ ប្រកបដោយស្មារតីស្នេហាជាតិ សាមគ្គីភាព និងទឹកចិត្តសប្បុរស
តាមការអំពាវនាវខាងលើជាក់ជាពុំខាន៕
Post a Comment