អាមេរិក ចូលរួមជាអ្នកសង្កេតការណ៍ ក្នុងសមយុទ្ធយោធារវាងរុស្ស៉ី និងបេឡារុស

បេឡារុស៖ មន្រ្តីយោធាអាមេរិក បានចូលរួមជាអ្នកសង្កេតការណ៍ នៅក្នុងការធ្វើសមយុទ្ធយោធារវាងរុស្ស៉ី និងបេឡារុស កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដែលជាលើកដំបូងចាប់តាំងពីទីក្រុងមូស្គូ ប្រើប្រាស់ទឹកដីបេឡារុស ជាកន្លែងបើកការវាយប្រហារចូលអ៊ុយក្រែន ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ព្យាយាមធ្វើឱ្យទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ទីក្រុងមូស្គូ កាន់តែស៊ីជម្រៅ។

វត្តមានក្រុមមន្ត្រីអាមេរិក ក្នុងនាមជាអ្នកសង្កេតការណ៍ គឺជាសញ្ញាថ្មីចុងក្រោយបង្អស់ ដែលថាទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកទំនាក់ទំនងដ៏កក់ក្តៅជាមួយបេឡារុស។ មន្រ្តីយោធាអាមេរិកពីររូប ដែលមានវរសេនីយ៍ Bryan Shoupe នៃកងទ័ពអាកាស និងមន្ត្រីម្នាក់ទៀតកំពុងស្ថិតនៅបេឡារុស ដើម្បីធ្វើការអង្កេតសមយុទ្ធយោធា «Zapad-2025» រួមជាអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Yunus-Bek Yevkurov

សូមជម្រាបថា កាលពីសប្តាហ៍មុន មន្រ្តីរបស់លោក ត្រាំ គឺលោក John Coale ក៏បានទៅកាន់ទីក្រុង Minsk ផងដែរ ហើយបាននិយាយថា លោក ត្រាំ ចង់បើកស្ថានទូតអាមេរិកឡើងវិញនៅទីនោះក្នុងពេលឆាប់ៗ ក៏ដូចជាធ្វើឱ្យទំនាក់ទំនង និងពាណិជ្ជកម្មមានលក្ខណៈធម្មតា៕ (ប្រភព៖ Reuters)



 

Powered by Blogger.