លោក ជា សុរក្សា ដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្លាប់នៅលើដងផ្លូវជាតិលេខ១ នៅមុខផ្សារគគីរ

ខេត្តកណ្តាល៖ អនុវត្តតាមការណែនាំពីលោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ ក្រោមពីបញ្ចប់ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌរួចមក លោក ជា សុរក្សា អភិបាលរងស្រុកកៀនស្វាយ នៅថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្លាប់នៅលើដងផ្លូវជាតិលេខ១ ជាពិសេសនៅមុខផ្សារគគីរ។

លោក ជា សុរក្សា អភិបាលរងស្រុកកៀនស្វាយ ជាតំណាង លោក ឡូវ សុខសាន អភិបាលស្រុកបានណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការលក់ដូរនៅលើផ្លូវជាតិលេខ១ (ម្តុំរបងមន្ទីរពេទ្យ)។

សូមជម្រាបថា នេះជាលើកទី២ហើយ និងលើកទី៣ លែងមាននាំការណែនាំទៀតហើយ ដែលនឹងអនុវត្តតាមច្បាប់៕












Powered by Blogger.