មន្រ្តីយោធា ដែលរងរបួសត្រូវភ្នែក ដោយសារទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង
ភ្នំពេញ ៖ មន្រ្តីយោធាយើងម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។
មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន ភត្ត្រា
យោធិននៅវរសេនាតូច៥១៣ កងពលតូចថ្មើរជើងលេខ៥១ ។ លោកបានរងរបួស ពេលចូលរួមពាំង
និងការពារបងប្អូនយើងដែលរុញច្រាន និងតវ៉ាប្រឆាំងជាមួយកងកម្លាំងរបស់ថៃ
ដែលចូលមករាយបន្លាលួស និងព័ទ្ធយកដីរបស់ពួកគាត់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់
ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។
សូមជូនពរវីរយុទ្ធយើង ម៉ន ភក្រ្តា
ឆាប់ជាសះស្បើយពីរងរបួសយ៉ាងធ្ងន់ធ្ងរពីសំណាក់ទាហានថៃនេះ៕
Post a Comment