កាតា ជំរុញឱ្យសហគមន៍អន្តរជាតិឈប់ប្រើស្ដង់ដារ២ ហើយដាក់ទោសអីស្រាអែល
ដូហា៖ នាយករដ្ឋមន្ត្រីកាតា ព្រះអង្គម្ចាស់ Mohammed bin Abdulrahman Al Thani កាលពីថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា បានជំរុញឱ្យសហគមន៍អន្តរជាតិឈប់ប្រើស្ដង់ដារ២ ហើយដាក់ទោសលើអ៊ីស្រាអែលចំពោះអ្វីដែលលោកហៅថាជាបទឧក្រិដ្ឋប្រព្រឹត្តឡើងដោយអ៊ីស្រាអែល។
តាមនាយករដ្ឋមន្ត្រីកាតា
នេះគឺជាពេលដែលសហគមន៍អន្តរជាតិត្រូវតែបញ្ឈប់ការប្រើស្ដង់ដារ២ និងដាក់ទោសលើអ៊ីស្រាអែលសម្រាប់បទឧក្រិដ្ឋទាំងអស់ដែលអ៊ីស្រាអែលបានប្រព្រឹត្ត
ហើយអ៊ីស្រាអែលចាំបាច់ត្រូវដឹងថាសង្រ្គាមសម្លាប់រង្គាលក្នុងតំបន់ហ្កាហ្សា
និងផែនការបណ្ដេញ ប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេគឺនឹងមិនដំណើរការទេ។
ព្រះអង្គម្ចាស់
Al
Thani ធ្វើការកត់សម្គាល់បែបនេះនៅឯកិច្ចប្រជុំត្រៀមមួយ
មុននឹងកិច្ចប្រជុំកំពូលបន្ទាន់របស់មេដឹកនាំអារ៉ាប់ និងអ៊ីស្លាមរៀបចំឡើងដោយកាតា
បន្ទាប់ពីអ៊ីស្រាអែល
បើកការវាយប្រហារតាមផ្លូវអាកាសលើមេដឹកនាំហាម៉ាសក្នុងទីក្រុងដូហា ប្រទេសកាតា។
សូមជម្រាបថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសមួយលើទឹកដីកាតា
កាលពីថ្ងៃទី៩ ខែកញ្ញា ក្នុងគោលដៅតាមសម្លាប់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស។
ការវាយប្រហារនេះ រងការថ្កោលទោសពី បណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងប្រទេសផ្សេងទៀតថា
ជាសកម្មភាពដែលអាចបង្កើនជម្លោះក្នុងតំបន់ ដែលកំពុងចលាចលរួចជាស្រេចទៅហើយ ខណៈកាតាវិញបានចាត់ទុកការវាយប្រហាររបស់
អ៊ីស្រាអែលជាទង្វើកំសាក និងថោកទាបបំផុត៕
Post a Comment