កូរ៉េខាងជើង អះអាងថាឋានៈរបស់ខ្លួនជារដ្ឋអាវុធនុយក្លេអ៊ែរ គឺមិនអាចកែប្រែបានឡើយ

សេអ៊ូល បេសកកម្មអចិន្ត្រៃយ៍របស់កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ បាននិយាយថាឋានៈរបស់កូរ៉េខាងជើងជារដ្ឋអាវុធនុយក្លេអ៊ែរគឺមិនអាចកែប្រែបានឡើយ ជាមួយ ការថ្កោសទោសការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យរំសាយអាវុធនុយក្លេអ៊ែរ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅក្នុងសេចក្ដីរាយការណ៍នៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា បានស្រង់សម្ដីបេសកកម្មអចិន្ត្រៃយ៍របស់កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ ដែលបានគូសបញ្ជាក់ដូច្នេះថា «ឋានៈរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ជារដ្ឋអាវុធនុយក្លេអ៊ែរដែលត្រូវបានចែងយ៉ាងច្បាប់ក្នុងច្បាប់កំពូល និងមូលដ្ឋានរបស់រដ្ឋ គឺមិនអាចកែប្រែបានឡើយ»

សូមជម្រាបថា ខណៈថ្កោលទោសសហរដ្ឋអាមេរិកសម្រាប់ការជំរុញការរំសាយអាវុធនុយក្លេអ៊ែរថាជាសកម្មភាពបង្ករឿង និងជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់កូរ៉េខាងជើង ទីក្រុងព្យុងយ៉ាងបានអះអាងថាអាវុធនុយក្លេអ៊ែររបស់ខ្លួនគឺជាជម្រើសមួយចៀសមិនរួចដើម្បីការពារប្រទេសជាតិពីការគំរាមកំហែងនុយក្លេអ៊ែរពីសំណាក់សហរដ្ឋអាមេរិក៕ (ប្រភព៖ Reuters)



 

Powered by Blogger.