ភាពយន្តឯកសារទម្រង់ 8K ស្តីពីសកម្មភាពអវកាសដំបូងគេរបស់ប្រទេសចិន" ភពពណ៌ខៀវនៅក្រៅបង្អួច " ចាក់បញ្ចាំងនៅប្រទេសអង់គ្លេស

បរទេស៖ កាលពីថ្ងៃទី១៩ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ភាពយន្តឯកសារទម្រង់ 8K ស្តីពីសកម្មភាពអវកាសដំបូងគេរបស់ប្រទេសចិនដែលមានចំណងជើងថា "ភពពណ៌ខៀវនៅក្រៅបង្អួច" ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាក់បញ្ចាំងនៅក្នុងពិធីបដិសណ្ឋារកិច្ចដែលរៀបចំដោយស្ថានទូតចិនប្រចាំនៅអង់គ្លេស ដើម្បីអបអរសាទរខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ នេះជាលើកទីមួយហើយដែលភាពយន្តនេះត្រូវបានចាក់បញ្ចាំងនៅបរទេស ។ ឥស្សរជនមកពីគ្រប់មជ្ឈដ្ឋាននៃអង់គ្លេស មន្រ្តីការទូតបរទេសប្រចាំនៅអង់គ្លេស និងជនចិនអាណិកជនចិនចំនួនជាង ៤០០ នាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

សូមបញ្ជាក់ថា ភាពយន្តរឿង"ភពពណ៌ខៀវនៅក្រៅបង្អួច"គឺជាភាពយន្តឯកសារទម្រង់ 8k ដែលកត់ត្រាពីសកម្មភាពអវកាសដំបូងគេរបស់ប្រទេសចិន ។វាត្រូវបានថតដោយលោក Zhai Zhigang, លោកស្រីWang Yaping និងលោក Ye Guangfu ដែលជាអវកាសយានិក នៃយានអវកាសShenzhou-១៣ ។ ខ្សែភាពយន្តនេះបង្ហាញពីការស្នាក់នៅមិនធម្មតារបស់អវកាសយានិករយៈពេល៦ខែនៅលើស្ថានីយអវកាស ។ ភាពយន្តនេះបានប្រើប្រាស់បច្ចេកទេសថតទម្រង់UHD ព្រមនិងរួមបញ្ចូលការរុករកបែបវិទ្យាសាស្ត្រនិងមនោសញ្ចេតនារបស់មនុស្ស ក្នុងន័យសម្តែងការគោរពចំពោះសមិទ្ធផលដ៏អស្ចារ្យនៃបុព្វហេតុអវកាសរបស់ប្រទេសចិន៕





Powered by Blogger.