ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញធ្វើដំណើរ ចុះសង្កេតការណ៍ស្ថានភាពនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ ចូលរួម (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ដូចខាងក្រោម៖
១- ខេត្តបាត់ដំបង
(យោធភូមិភាគទី៥)
២-ខេត្តបន្ទាយមានជ័យ៖
ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូបីជាន់(ភូមិជោគជ័យ) និងច្រកបឹងត្រកួន
៣- ខេត្តព្រះវិហារ
(ច្រកព្រំដែនអានសេះ)
គួររំលឹកផងដែរថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
(GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើតឱ្យមានក្រុម
IOT។
ក្រសួងការពារជាតិ សូមអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ៕
The
Ministry of National Defence of the Kingdom of Cambodia has coordinated the
Interim Observer Team (IOT) led by COL NAZLEE BIN ABDUL RAHIM, Defence Attaché
of Malaysia to Cambodia, comprising representatives from 6 countries (Brunei,
Indonesia, Lao, Myanmar, Philippines, and Vietnam), both resident and
non-resident, with the total of 7 members, departing for various actual sites
in order to observe first-hand on the border security situation that directly
impacted by during the Cambodia-Thailand border conflict as follow:
1. Battambang Province (Military Region 5)
2. Banteay Meanchey Province: Poipet
International Border Checkpoint, O’ Bei Choan Border Checkpoint (ChokChey
Village) and Boeung Trakoun Border Checkpoint
3. Preah Vihear Province: An Ses Border
Checkpoint
It is worth noting that this mission stemmed from the outcomes of the Special Meeting held on July 28, 2025, in Putrajaya, Malaysia, and the Extraordinary Meeting of the Cambodia–Thailand General Border Committee (Extraordinary GBC Meeting) was concluded on 7 August2025, which reaffirmed the important of the IOT deployment.
The Ministry of National Defence reaffirms its unwavering commitment to upholding the ceasefire agreement and firmly committed to the principles of international law, the peaceful resolution of disputes and maintaining its sovereignty and territorial integrity at all costs.










Post a Comment