បណ្ឌិត ឆាយ សុផល អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននៅខេត្តក្រចេះ
អត្ថបទ៖ ជឹម ទូច
ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី«ការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ» ដែលវគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំមេគង្គសាលាខេត្តក្រចេះ។
វគ្គបណ្តុះបណ្តាលនេះក៏មានការចូលរួមពី លោក ស្រេង សុភាព អភិបាលរង និងជាអ្នកនាំពាក្យរដ្ធបាលខេត្តក្រចេះ, លោក ទេព អស្នារិទ្ឋ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន និងលោក លាង ប៊ុនរិទ្ឋ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងមានកាចូលរួមពីអង្គភាពមន្ទីរព័ត៌មាន និងក្រុមការងារសាធារណមតិមកពីខេត្តចំនួន៥ រួមមាន៖ ខេត្តព្រះវិហារ, ស្ទឹងត្រែង, មណ្ឌលគិរី, រតនគិរី និងខេត្តក្រចេះ៕









Post a Comment