សម្តេចធិបតី ជួបជាមួយសមាជិកដ៏សំខាន់ ក្នុងក្រុមទីប្រឹក្សាច្បាប់ ដេីម្បីពិភាក្សាលើការបន្តនីតិវិធី ក្នុងការប្ដឹង ICJ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ នូវការជួបជាមួយលោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) ដើម្បីពិនិត្យ ពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជា ក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធ នឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។
ក្នុងនោះ សម្តេចធិបតី បានបញ្ជាក់ថា
លោកសាស្ត្រាចារ្យ សង់ ម៉ាក់សូរែល គឺជាសមាជិកដ៏សំខាន់មួយរូប
ក្នុងក្រុមទីប្រឹក្សាច្បាប់និងមេធាវី ដែលបានជួយឱ្យកម្ពុជា ទទួលជោគជ័យ ក្នុងរឿងក្តី
នៃការបកស្រាយសាលក្រមប្រាសាទព្រះវិហារ (១៩៦២) នៅឆ្នាំ ២០១១-២០១៣
នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។
សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា កម្ពុជា
នៅបន្តមិនរាថយ ចំពោះការនាំយករឿងក្តី ពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច
ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ
ដើម្បីស្វែងរកដំណោះស្រាយ ដោយសន្តិវិធី
និងផ្អែកលើច្បាប់អន្តរជាតិនោះទេ៕
Post a Comment