អ្នកនាំពាក្យក្រសួងកសិកម្ម ៖ កម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង

ភ្នំពេញ៖ ស្របពេលដែលមានការបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ លោក​​ ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង ហើយរាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មដទៃទៀត សុទ្ធតែអាចជំនួសបានទាំងស្រុងដោយផលិតកម្មក្នុងស្រុក និងប្រភពនាំចូលដទៃទៀតបាន។ 

តាមរយៈបណ្តាញសង្គម នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ឃឹម ហ្វីណង់ បានបញ្ជាក់អះអាងថា ក្រសួងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធានានិរន្តភាពនៃដំណើរការផលិតកម្មកសិកម្ម និងរក្សាឱ្យបាននូវស្ថិរភាពនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងប្រទេស។ 

សូមជម្រាបថា បន្ទាប់ពីទុកឱសានវាទរយៈពេល២៤ម៉ោង ឱ្យភាគីថៃបើកច្រកព្រំដែនឱ្យមានភាពប្រកតីវិញ តែភាគីថៃមិនអនុវត្តន៍នោះ, នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ មកម្ពុជាបានសម្រេចបិទច្រកព្រំដែន ហាមឃាត់ការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃ នៅគ្រប់ច្រកព្រំដែនទាំងអស់៕




Powered by Blogger.