សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ «មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា»។ មហាសន្និបាតវិសាមញ្ញការឹទ្ធិជាតិកម្ពុជា បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ នៅវិទ្យាស្ថានជាតិអប់រំ។
យោងតាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារអប់រំ
យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ បានបង្ហាញថា
សមាជិកកាយរឹទ្ធិជាតិកម្ពុជាមានកំណើនឡើងចំនួន ១៨៥,៣៥៦នាក់ ស្រី៩១,០៣៨នាក់ ស្មើ៤៩.១១ ភាគរយ សម្រេចបានតាមចំណុចដៅ នៃផែនការយុទ្ធសាស្ត្រវិស័យអប់រំ
និងកាយរឹទិ្ធជាតិកម្ពុជា។
តាមរយៈកំណើនសមាជិកភាពនេះ កាយរឹទិ្ធជាតិកម្ពុជា បានដើរតួនាទីយ៉ាងសកម្មនៅវិស័យអប់រំកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍកុមារនិងយុវជនលើវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងជំនាញសតវត្សទី២១ ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថល៕

Post a Comment