៥ខែឆ្នាំនេះ កម្ពុជារកចំណូលបានជាង ២៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរឱ្យដឹងថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ២៤លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិ ជាង៥២ម៉ឺននាក់ ដែលបាន ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង១១.៧១ភាគរយ បើធៀបនឹងឆ្នាំ២០២៤។
គ្រឹះស្ថានអង្គរបានបញ្ជាក់ដែរថា
ដោយឡែកគិតតែក្នុងខែឧសភា ភ្ញៀវអន្តរជាតិ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ
មានចំនួន ៥២ ៧៦៧ កើនឡើង ៣.៧១% ទទួលបានចំណូល ២.៣ លានដុល្លា កើនឡើង ៣.១០%។
ចំណែកការលក់បណ្ណចូលទស្សនានៅប្រាសាទកោះកែរ
ក្នុងរយៈពេល៥ខែនេះ មានចំនួន ១១ ៤៩៩ នាក់ ទទួលបានចំណូល ១៧២ ៤៨៥ដុល្លារ។
ការសំបុត្រនៅប្រាសាទបេងមាលា រយៈពេល៥ខែ មានចំនួន ៧ ៥៥២ នាក់ ដោយទទួលបានចំណូល ៧៥
៥២០ដុល្លារ។ ការលក់សំបុត្រនៅភ្នំក្បាលស្ពាន រយៈពេល៥ខែ មានចំនួន ៥៧០នាក់ ទទួលបាន២
៨៥០ដុល្លារ និងការលក់សំបុត្រទូក រយៈពេល០៥ខែ ក្នុងឆ្នាំ២០២៥ មានចំនួន ៧៩២
៩១៨ដុល្លារ៕
Post a Comment