ឯកឧត្តម គង់ វិបុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងចំណូលប្រមូលពន្ធប្រចាំខែឧសភា និងរយៈពេល៥ខែ ឆ្នាំ២០២៥

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងចំណូលប្រមូលពន្ធប្រចាំខែឧសភា និងសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់អនុវត្តការងារបន្ត។

កិច្ចប្រជុំនេះក្រោមអធិបតីភាព ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងមានការចូលរួមពី ឯកឧត្តម, លោកជំទាវជាអគ្គនាយករង, ទីប្រឹក្សាក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ ,ថ្នាក់ដឹកនាំនាយកដ្ឋានថ្នាក់កណ្តាល, ទីចាត់ការពន្ធដាររាជធានីភ្នំពេញ, សាខាជាតិពន្ធដារ, អង្គភាពសវនកម្មពន្ធដារពិសេស, សាខាពន្ធដារខណ្ឌ និងមានការចូលរួមប្រជុំតាមប្រព័ន្ធហ្សូមពីលោក-លោកស្រី មន្ត្រីរាជការសាខាពន្ធដារតាមបណ្តាខេត្តទូទាំងប្រទេស៕









Powered by Blogger.